ព័ត៌មានជាតិ

ដាក់ដល់ក! ជិះម៉ូតូចេញពីការ ជ្រុលទៅប៉ះរថយន្ត ដួលលែងងើប

ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជោកខ្លួន ជិះម៉ូតូចេញពីមង្គលការក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ បានជ្រុលចង្កូតទៅប៉ះរថយន្តបើកបញ្រ្ចសទិសដៅគ្នាបន្តិចបន្តួចដួលលែងងើបដោយអំណាចស្រា បង្កឲ្យមានកាលភ្ញាក់ផ្អើកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ស្ថិតនៅចំណុចមុខអាគារ(G)ក្នុងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញបុរសស្រវឹងស្រាជោកជាំម្នាក់ បើកម៉ូតូមួយគ្រឿងម៉ាកស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AG-8189 បានចេញពីមង្គលការអាគារG បានបើកពីកើតទៅលិចបំណងត្រឡប់ទៅផ្ទះទើបនិងបើកចេញបានបន្តិច ក៏ជ្រុលទៅប៉ះរថយន្តកូរ៉េចំណុះ២តោន មួយគ្រឿងពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3B-3582 បើកបរដោយបុរសម្នាក់បញ្រ្ចាសទិសដៅពីលិចទៅកើត បណ្តាលម្ចាស់ម៉ូតូដួលដេកសន្លប់ស្តូកស្តឹងនៅនឹងកន្លែងមួយសន្ទុះធំ ដោយសារអំណាចស្រាភា្លមៗនោះប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានជួយលើកនិងដាស់ឲ្យងើបហើយប្រជាពលរដ្ឋបានទំនាក់ទំនងទៅសាច់ញាតិឲ្យមកយកត្រឡប់ទៅផ្ទះបានប្រមាណជាងកន្លះម៉ោង ទើបប្រពន្ធបុរសដែលស្រវឹងស្រាបានមកដល់ដើម្បីមកយកស្វាមីស្រវឹងជោកទៅផ្ទះ បែរជាមិនទៅផ្ទះនោះទេ បានត្រឡប់មកកូរនិងរករឿងអ្នកសាព័ត៌មាន ដែលកំពុងថតនិងផ្តិតយកទៅវិញ។

ក្រោយកើតហេតុភាគីទាំងសងខាងមិនមានខាងសងខាងណាបានត្រឡប់ទៅផ្ទះរៀងៗខ្លួនបាត់ស្រមោល៕

មតិយោបល់