ព័ត៌មានជាតិ

ឌ្រីមសង់ ពន្លះរថយន្តបាឡែន ស្លាប់និងរបួស២នាក់ នៅខេត្តតាកែវ

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូបានបុកជាមួយនឹងរថយន្តក្នុងទិសដៅបញ្ច្រាសទិសគ្នាបណ្តាលឲ្យមនុស្ស២នាក់ស្លាប់និងរបួស។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨-៣៩ ផ្លូវជាតិលេខ២ ភូមិឪកាសាំង ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1CW-0052 ជិះដោយបុរស២នាក់ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុក៏បានបុកជាមួយនឹងរថយន្តម៉ាកបាឡែន ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AA-2670 កំពុងបើកបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់តែម្តង។ ចំណែកអ្នកបើករថយន្តបានគេចខ្លួនបាត់ស្រមោល៕

មតិយោបល់