Post News Media ព័ត៌មានជាតិ សង្ស័យវិបត្តិ...

សង្ស័យវិបត្តិស្នេហ៍! សិស្សស្រីបឋមសិក្សាសិរីសោភ័ណម្នាក់ចង.កស្លាប់ និងម្នាក់ទៀតលេបថ្នាំសម្លាប់ខ្លួន!

បន្ទាយមានជ័យ: ភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីមានការប្រទះឃើញក្មេងស្រីវ័យ១៣ឆ្នាំម្នាក់បានចង.កសម្លាប់ខ្លួនស្លាប់ និងយុវជនម្នាក់ទៀតដែលសង្ស័យថាជាសង្សារនឹងគ្នានៅផ្ទះទល់មុខគ្នា បានលេបថ្នាំបម្រុងផ្តាច់ជីវិតតែជួយទាន់។

ករណីនេះកើតឡើងនៅ​វេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្មេងស្រីដែលស្លាប់មានឈ្មោះ សែម សុធារ៉ា អាយុ១៣ឆ្នាំ ជាសិស្សរៀននៅសាលាបឋមសិក្សាសិរីសោភ័ណ ថ្នាក់ទី៧ ។ចំណែកក្មេងប្រុសដែលគេសង្ស័យជាគូសង្សារនឹងគ្នាមានឈ្មោះរឿន សីហា អាយុ២០ឆ្នាំ នៅផ្ទះទល់មុខគ្នា។

មុនពេលកើតហេតុ ក្មេងស្រីរងគ្រោះបានបាត់ពីផ្ទះតាំងពីម៉ោង៣រសៀលជាមួយនឹងយុ:ជនដែលសង្ស័យថាជាសង្សារ ខណ:នោះស្រាប់តែឃើញយុវជននោះរត់ចេញមកពីបន្ទប់ទឹកទាំងតក់ក្រហល់ភ័យរន្ធត់ និងមានអាការ:ត្រដរខ្យល់ ត្រូវបានបងស្រីដឹកទៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ក្រោយមក សង្ស័យក៏នាំគ្នាទៅមើលក្នុងបន្ទប់ទឹកស្រាប់តែឃើញក្មេងស្រីរងគ្រោះចង.កស្លាប់ទៅហើយ។

ក្រោយកើតហេតុហើយ គេសង្កេតឃើញនៅកន្លែងកើតហេតុមានថ្នាំប៉ារ៉ា និងដបថ្នាំ១ដប រួមទាំងមានលុយមួយចំនួននៅក្រោមសពផងដែរ៕

Loading...