Post News Media ព័ត៌មានជាតិ កាមរីគូទស្វិត...

កាមរីគូទស្វិត សាកកម្លាំងនឹងម៉ូតូZoomer-X ស្លាប់ម្នាក់របួសធ្ងន់ម្នាក់យ៉ាងរន្ធត់

ឧត្តរមានជ័យ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមានរថយន្តម៉ាកកាមរីគូទស្វិតបានបុកជាមួយម៉ូតូZoomer-Xបណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់របួសធ្ងន់។

ករណីនេះកើតឡើងនៅម៉ោង៤និង៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវក្រាលគ្រួសក្រហម ភូមិថ្នល់កែង ឃុំត្រពាងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ករណីនេះកើតឡើងរវាងរថយន្តម៉ាកកាមរី កាលីហ្វញ៉ា ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ2B-9778 បុកជាមួយម៉ូតូម៉ាកZoomer-X ពណ៌ខ្មៅ លាយស គ្មានស្លាកលេខ បើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់តែម្តង។ ចំណែកអ្នកបើករថយន្តបង្ក បានគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ។

ក្រោយកើតហេតុរថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែង មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ ដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត៕

Loading...