ព័ត៌មានជាតិ

អត់ដឹងអីផង! ក្រុមខ្ទើយកំពុងតែដេកលក់ស្រួល សមត្ថកិច្ចឃាត់ខ្លួន!..

​ភ្នំពេញ: សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ ចុះប្រមូលក្រុមខ្ទើយមួយក្រុម នៅបន្ទប់ជួលខណ:ដែលពួកគេកំពុងតែដេកលក់ស្រួលដោយសារតែអស់កម្លាំងរកស៊ីនៅពេលយប់។

ការចុះទៅប្រមូលក្រុមខ្ទើយដែលឈរបក់ដៃហៅម៉ូយនេះធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅផ្លូវបេតុង ក្នុងបន្ទប់ជួល ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការចុះទៅប្រមូលក្រុមខ្ទើយសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ នេះ ប្រជាពលរដ្ឋដែលនៅក្បែរនោះមានការងឿងឆ្ងល់ថា ហេតុអ្វីបានជាមិនធ្វើការឃាត់ខ្លួនពួកក្រុមខ្ទើយនេះនៅពេលយប់ទៅ ពេលដែលពួកគេកំពុងតែឈរបក់ដៃហៅម៉ូយយកទៅរួមភេទនៅតាមបណ្តោយផ្លូវវែងស្រេង ដែលជាកន្លែងពួកគេឈររកស៊ី ចាំបាច់មកប្រមូលដល់បន្ទប់ជួលធ្វើអីពួកគាត់ស្មានតែប៉ូលិសពទ្ធ័ចាប់ចោរប្លន់ឬចាប់អ្នកលក់គ្រឿងញៀនតាមពិតចាប់ពួកខ្ទើយដើររកស៊ីយប់សោះ។

ចំណែកសមត្ថកិច្ចបានប្រាប់ថា ក្រុមខ្ទើយចំនួន៥នាក់នេះគ្រាន់តែបញ្ជូនទៅសាកសួរនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យធ្វើសាវតាជាតិនិងធ្វើការអប់រំនិងកិច្ចសន្យាឈប់ឲ្យពួកគេទៅឈរហៅម៉ូយយកទៅរួមភេទនៅតាមបណ្តោយផ្លូវវេងស្រេងនិងលួចលុយនិងទូរសព្ទពីភ្ញៀវបុរសដែលស្រវឹងជោគជាំដេកលក់មិនដឹងខ្លួនជាបន្តទៀត ហើយក៏បានអនុញ្ញាតិត្រលប់ទៅផ្ទះវិញរៀងៗខ្លួន៕

មតិយោបល់