ព័ត៌មានជាតិ

ខ្លាំងមែន! ឆក់ត្រីឆ្លងស្រុក នៅសើចចេញទៀត!..

ពោធិ៍សាត់: លោក វង សាវ៉េត អធិការស្រុកភ្នំក្រវាញ បានប្រាប់ Post News ថា កម្លាំងប៉ុស្តិ៍ផ្ទះរុង បានសហការជាមួយប្រជាការពារភូមិព្រៃកន្លង់ ចុះបង្រ្កាបបទល្មើសឆក់ត្រី កាលពីវេលាម៉ោង៩ និង៤០នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចទំនប់ទឹកខាងកើត ភូមិព្រៃកន្លង់ ស្រុកភ្នំក្រវាញ ដោយបានដកហូតបានសម្ភារ:មាន ដុំឆក់ចំនួន៥គ្រឿង និងអាគុយ៤០ចំនួន៥អាគុយ, ម៉ូតូចំនួន៤គ្រឿង និងបានឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ទី១ឈ្មោះ ផន ខ្នា ភេទប្រុស អាយុ២៦ឆ្នាំរស់នៅភូមិកោះវត្ត ឃុំខ្នាទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់ ,ទី២ឈ្មោះ យ៉ុន ប្រុស អាយុ២៦ឆ្នាំ ,ទី៣ឈ្មោះ ជន គឿម អាយុ៣៥ឆ្នាំ ,ទី៤ឈ្មោះ រី គើយ អាយុ៣០ឆ្នាំ និងទី៥ឈ្មោះ កប ចាន់ អាយុ២៦ឆ្នាំ ស្នាក់នៅភូមិឃុំជាមួយគ្នា។

ចំពោះវត្ថុតាងរក្សាទុកប៉ុស្តិ៍នគរបាលផ្ទះរុង ចំណែកជនសង្ស័យធ្វើការអប់រំណែនាំនឹងកិច្ចសន្យានិងប្រគល់ម៉ូតូឲ្យត្រឡប់ទៅផ្ទះវិញ៕

មតិយោបល់