Post News Media ព័ត៌មានជាតិ ស្ត្រីម្នាក់ ...

ស្ត្រីម្នាក់ ចូលបន្ទប់ទឹកសោះស្លាប់ដែរ!..

ពោធិ៍សាត់: ស្ត្រីម្នាក់ ចូលបន្ទប់ទឹក ត្រូវចរន្តអគ្គិសនី ឆក់បណ្តាលស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង ៨យប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិពោធិ៍តំណាក់ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ស្ត្រីជនរងគ្រោះមានឈ្មោះ ពៅ ហាង អាយុ៤៥ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ។
មូលហេតុ ដោយសារជនរងគ្រោះចូលបន្ទប់ទឹក ប៉ះសង្ក័សីដែលឆ្លងចរន្តពីខ្សែភ្លើង ទើបបណ្តាលឲ្យឆក់តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងកោសល្យវិច័យ រួចបានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...