ព័ត៌មានជាតិ

កាមរីពន្លះម៉ូតូនិច លាន់ដូចរន្ទះ ផ្ទប់នឹងដើមម្ខុប និស្សិតម្នាក់របួសធ្ងន់!

​ស្វាយរៀង: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់។
ហេតុការណ៍កើតហេតុកើតឡើងនៅវេលាម៉ោង៣ និង៥០នាទីរសៀល ថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែតលេខ ១២១-១២២ ស្ថិតនៅក្នុងភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង
ខេត្តស្វាយរៀង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្ដម៉ាក តូយ៉ូតា កាមរី ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2W-2979 បើកបរដោយឈ្មោះ ហែម ថាន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ជាងសំណង់ រស់នៅភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរមិនប្រកាន់ស្តាំ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូម៉ាក និច ពណ៌ស គ្មានស្លាកលេខ ជិះដោយឈ្មោះ ផូ កញ្ញាពេជ្រ ភេទ ស្រី អាយុ១៩ឆ្នាំ ជានិស្សិត រស់នៅភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀងភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែហងនិងនាំយកមធ្យោបាយទាំង២គ្រឿង មករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង។ ចំណែកអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង រង់ចាំការដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់