Post News Media ព័ត៌មានជាតិ ប្រជាការពារភូ...

ប្រជាការពារភូមិម្នាក់ ខឹងបាត់លលកតម្លៃ១៥០ដុល្លារសោះ វាយទ្រព្យសម្បត្តិខ្ទេច

ភ្នំពេញ: ប្រជាការពារភូមិ ភូមិទួលកីម្នាក់ មកពីទាក់លលកវិញមកដល់ផ្ទះខឹងបាត់លលករបស់គាត់១ក្បាល រួចផឹកស្រាស្រវឹងខឹងប្រពន្ធកូន និងប្អូនថ្លៃវាយបំផ្លាញទ្រព្យសម្បត្តិខ្ទេច ប្រពន្ធឃើញដូច្នេះក៏បានរត់ទៅប្តឹងសមត្ថកិច្ចទាំយប់។

ហេតុការណ៍ខាងលើបង្កឲ្យមានកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១៥នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅផ្ទះក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសជាប្រជាការពាររដែលវាយបំផ្លាញទ្រព្យសម្បត្តិក្នងផ្ទះនោះមានឈ្មោះ យ៉ត ផល្លី ហៅថេន អាយុ៤៧ឆ្នាំ មុខរបរប្រជាការពារភូមិទួលកី និងដើរទាក់លលកទុកលក់ រស់នៅភូមិកើតហេតុខាងលើ មានប្រពន្ធឈ្មោះ ព្រុំ សឺន អាយុ៤៥ឆ្នាំ មុខរបរ លក់អីវ៉ាន់នៅផ្ទះកើតហេតុ។

តាមប្រភពព័ត៌មានពីប្រពន្ធជនបង្កបានឲ្យដឹងថា នៅមុនពេលកើតហេតុ ប្តីគាត់មកពីទាក់លលកមកដល់ផ្ទះបានបាត់សត្វលលក១ក្បាល ដែលទុកនៅផ្ទះ ហើយបានសួរនាំប្រពន្ធកូន ក៏ឆ្លើយថា មិនដឹង រួចក៏ខឹងសម្បាថារួចក៏និយាយថា «លលកទុកឲ្យមើលមិនគង់ផង តើទ្រព្យសម្បត្តិធំៗទុកម៉េចគង់ ថ្ងៃណាមួយគេលួចរបស់ឯងយកទៅបាត់ហើយ» ។

បន្ទាប់មកបុរសជាប្តីបានចេញទៅផឹកនៅខាងក្រៅបាត់ រហូតផឹកស្រវឹងមករករឿងប្រពន្ធកូននៅផ្ទះ ដោយខឹងរឿងបាត់លលក និងខឹងរឿងប្អូនថ្លៃប្រុសឈ្មោះ ព្រុំ សុខ មុខរបរលក់ផ្លែដូងធ្លាប់នៅជាមួយ ដែលបានឈ្លោះជាមួយគាត់តាំងពីថ្ងៃអាទិត្យ ដែលបានចាក់ធុងបាស់ថ្លង់ពេក ត្រូវបងស្រីបង្កើតបោកចោល ហើយប្អូនថ្លៃនោះបានវាយកម្ទេចម៉ូតូ ហើយបានយកម៉ូតូ និងរម៉កទៅផ្ទះជួលបាត់ទៅ ដោយមិនបានប្រាប់គាត់ជាប្តីឲ្យដឹង ធ្វើឲ្យបុរសខាងលើខឹងរឿងចាស់មិនទាន់បាត់ផង ចូលដល់រឿងបាត់លលក១ក្បាលទៀត ក៏បានទៅផឹកស៊ីស្រវឹងត្រលប់មកវិញវាយបែកកញ្ចក់ទូដាក់ខោអាវ កៅអីជ័រ តុ ឆ្នាំងចំហុយនំប៉ាវ ព្រមទាំងទូសម្អាង និងទូសព្ទដៃ១គ្រឿង បណ្ដាលឲ្យខូតខាតអស់ ហើយប្តីបានកាំបិតមកបម្រុងកាប់គាត់ជាប្រពន្ធទៀត ទើបគាត់រត់ទៅប្តឹងសម្ថិតកិច្ចមូលដ្ឋានតែម្តង។

ក្រោយពេលកើតហេតុ លោកនាយប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះ បានពន្យល់ណែនាំដោយសារអ្នកទាំង២នាក់មានកូនធំក្រមុំកំលោះអស់ទៅហើយ បើប្តឹងផ្តល់គ្នាគ្មានអីចំណេញទេ ហើយកូនទាំង២នាក់របស់គាត់កំពុងសិក្សានោះទៅជាយ៉ាងណា បើមិនសុខចិត្ត ចាំថ្ងៃក្រោយមកសាលាសង្កាត់ទើបលែងលះបាន ។ ចុងក្រោយទាំង២នាក់ប្តីប្រពន្ធបានស្ងប់ស្ងាត់ រួចត្រលប់ទៅផ្ទះវិញតែម្តង៕

Loading...