ព័ត៌មានជាតិ

សាច់កម្មណាស់អូន! គ្រាន់តែចាំប្រពន្ធទៅទិញម្ហូបយូរសោះ មកវិញសំពងចាស់ដៃគ្មានប្រណី

ក្រចេះ: មានករណីហិង្សារក្នុងគ្រួសារមួយបានកើតឡើង ដោយបុរសជាប្តី បានទាញព្រនុងវាយទៅលើប្រពន្ធដោយសារតែហេតុផល គួរឲ្យហួសចិត្ត។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧និង១០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបង្កជាប្តីមានឈ្មោះ ហ៊ុយ យឿន ភេទប្រុស អាយុ៣៩ឆ្នាំបានធ្វើសកម្មភាពយកព្រនុងមកវាយប្រពន្ធរបស់ខ្លួនឈ្មោះ យ៉ាន ខ្លី អាយុ៣៦ឆ្នាំ ទើបក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលឃុំស្នួល បានចុះទៅដល់កន្លែងកើតហេតុ ហើយបានហៅជន ដៃដល់ជាប្តីមកធ្វើការសួរ ហើយចម្លើយសារភាពរបស់ប្តីកំហូចរូបនេះបានឆ្លើយថា មកពីខ្លួនខឹងនឹងប្រពន្ធ ព្រោះប្រើប្រពន្ធឲ្យទៅទិញម្ហូប ហូបបាយពេលល្ងាច តែចាំយូរពេក ទ្រាំមិនបានក៏ទាញព្រនង់ឈើមកវាយសំពងប្រពន្ធតែម្តង បណ្តាលឲ្យរបួសដៃខាងឆ្វេងជាទម្ងន់។

បច្ចុប្បន្នជនសង្ស័យជាប្តីខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ជំនាញខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់