ព័ត៌មានជាតិ

ចំណេះដឹង ពន្ធដារ ចាំបាច់សម្រាប់តែ គណនេយ្យករ ឬយ៉ាងណា?

សេដ្ឋកិច្ចប្រទេសមួយអាចរស់រានមានជីវិត ឬក៏រីកលូតលាស់បានអាស្រ័យដោយការចូលរួមមួយផ្នែកធំរបស់ប្រជាជននៅក្នុងប្រទេសនោះទាំងមូល ហើយការចូលរួមទាំងនោះរួមមាន ការបង់វិភាគទាន ការចូលមូលនិធិ ជាពិសេសនោះគឺ ការបង់ពន្ធនៅគ្រប់រូបភាពរបស់ពួកគេ ទាំងពន្ធផ្ទាល់ និងពន្ធប្រយោល។ ការបង់ពន្ធគឺជាកាតព្វកិច្ចរបស់រូបវន្ត័បុគ្គល និងនិតិបុគ្គលទាំងអស់ ដែលមានចែងក្នុងក្រិត្យច្បាប់ ត្រូវតែចូលរួមបង់វិភាគទានជូនរដ្ឋ ក្រោមរូបភាពមួយជា ការប្រមូលចំណូលជាតិ។ ទាក់ទងនឹងចំណេះដឹងពន្ធដារនេះដែរ ត្រូវបានមនុស្សមួយចំនួនយល់ឃើញថា ​វាជាការចាំបាច់សម្រាប់តែបុគ្គលទាំងឡាយណាដែលជាគណនេយ្យករ ហិរញ្ញិក ឬក៏ភ្នាក់ងារបង់ពន្ធតែប៉ុណ្ណោះ ពីព្រោះពួកគេទាំងនោះត្រូវជាប់ពាក់ពន្ធ័នឹងការប្រមូលពន្ធ ក៏ដូចជាបង់ពន្ធជូនរដ្ឋដោយផ្ទាល់ ខណ:ដែលការយល់ឃើញទាំងនោះគ្រាន់តែជាអ្វីដែលប្រាសចាកពីតថភាពជាក់ស្តែងប៉ុណ្ណោះ។

ដូចដែរយើងបានដឹងហើយថា បុគ្គលគ្រប់រូបសុទ្ធតែជាប់ពាក់ពន្ធនឹងពន្ធដារ ដែលជាហេតុធ្វើឲ្យយើងគ្រប់គ្នា គប្បីស្វែងយល់លើផ្នែកនេះឲ្យបានច្បាស់លាស់ ចៀសវាងការកេងប្រវញ្ច័ ឬយល់ច្រឡំក្នុងរូបភាពណាមួយ ។​ សព្វថ្ងៃនេះ វិទ្យាស្ថានខេមអេដប៊ីស្សនេសស្គូល ជាវិទ្យាស្ថានមួយដែលបណ្តុះបណ្តាលលើជំនាញ គណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្ម ស្របតាមស្តង់ដារគណនេយ្យអន្តរជាតិ ACCA ធំជាងគេក្នុងប្រទេសកម្ពុជា ក៏បានបើកថ្នាក់បណ្តុះបណ្តាលវគ្គខ្លីលើជំនាញពន្ធដារកម្ពុជានេះផងដែរ។ ចំពោះវគ្គខ្លីនេះ គឺជាថ្នាក់សិក្សារយ:ពេល​ ៦ខែ ​ដោយសិក្សាលើគ្រប់ប្រភេទពន្ធទាំងអស់ដែលអនុវត្តក្នុងប្រទេសកម្ពុជា។ បន្ថែមពីនោះផងដែរ សាស្ត្រាចារ្យក៏បានបង្រៀនបន្ថែមនូវបច្ចេកទេសបង់ពន្ធ ការរៀបចំឯកសារបង់ពន្ធ ក៏ដូចជារបៀបប្រកាសពន្ធផងដែរ។ អ្វីដែលពិសេសនោះគឺ សម្រាប់និស្សិតដែលបញ្ចប់ការសិក្សាជាស្ថាពរ និងទទួលបានសញ្ញាបត្រពន្ធដាកម្ពុជានៅវិទ្យាស្ថានខេមអេដប៊ីស្សនេសស្គូល នឹងទទួលបានការលើកលែងពីការប្រឡង paper F6 Taxation នៅក្នុងកម្មវិធី ACCA ផងដែរ ។

សម្រាប់វគ្គសិក្សាថ្មីចាប់ផ្តើមទទួលពាក្យពីថ្ងៃនេះទៅរហូតដល់ថ្ងៃ ០៥ ខែ មករា ឆ្នាំ ២០១៨។ ពត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.cam-ed.com​​ ឬក៏ទំនាក់ទំនងលេខទូរសព្ទ័៖ 023​ 986​ 522​ ឬ 023​ 986 961 ៕

មតិយោបល់