ព័ត៌មានជាតិ

សាហាវហួស! បុកមិនស្លាប់ រយ៉ែកិនបន្ថែម!..

ស្វាយរៀង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តដឹកតុរោងការបុកជាមួយម៉ូតូ បណ្តាលឲ្យ​ស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍កើតឡើងកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១ ភូមិប្រសូត្រ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ាន់ លីដា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ ពោធិ៍ថ្មី ឃុំស្វាយតាយាន ស្រុកស្វាយកំពង់រោទ៌ ខេត្តស្វាយរៀង (របួសស្រាល) និងអ្នករួមដំណើរម្នាក់ឈ្មោះ រ័ត្ន មន្ទីរ៉េត ភេទស្រី អាយុ៦០ឆ្នាំ មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា(ស្លាប់)។ ចំណែកជនបង្កមានឈ្មោះ ធុន សំបូរ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បើកបររថយន្ត ដឹកកម្មករ មានទីលំនៅភូមិជប់ ឃុំកណ្តៀងរាយ ខេត្តស្វាយរៀង។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង1H-5747 ជិះពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ចំណុះ១តោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ2AL-5716 បានបុកពីក្រោយម៉ូតូពេញទំហឹង និងកិន ហើយរយ៉ែថយក្រោយកិនបន្ថែម បណ្តាលឲ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងភ្លាមៗតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ធ្វើសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។ ចំណែកសាកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់