ព័ត៌មានជាតិ

មានគ្រប់ម៉ូត ហ្មង ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន!..

កំពង់ស្ពឺ: កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានដឹកនាំកម្លាំងចុះធ្វើរដ្ឋបាល ត្រួតពិនិត្យនិងបង្ក្រាបបទល្មើស គ្រឿងញៀន និងល្បែងជល់មាន់ ជាបន្តបន្ទាប់ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ ដកហូតបានថ្នាំញៀន មាន់ជល់ ដាវ រួមនឹងសម្ភារ:ជក់គ្រឿងញៀនមួយចំនួនទៀត។

ប្រតិបត្តិការនេះធ្វើឡើងនៅរសៀល ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិព្រៃកែស ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មិនតែប៉ុណ្ណោះក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន៥នាក់ ក្នុងនោះមានមេខ្លោងម្នាក់ឈ្មោះ ហៃ ចិត្រា ដែលមានដីកាបង្គាប់ឲ្យចាប់ខ្លួនសាលាដំបូងខេត្តកំពង់ស្ពឺផងដែរ៕

មតិយោបល់