Post News Media ព័ត៌មានជាតិ ដាច់ភ្លើងតំបន...

ដាច់ភ្លើងតំបន់មួយចំនួន នៅខណ្ឌឫស្សីកែវ

ភ្នំពេញ: យោងតាមអគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង ១ និង២០នាទីរសៀល នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន ពីអនុស្ថានីយទី1(GS1-F22) ដើម្បីឲ្យក្រុមការងារបច្ចេកទេស ធ្វើការពិនិត្យបរិក្ខារអគ្គិសនី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅទីតាំងមួយចំនួន ដែលស្ថិតនៅ៖ (1)ផ្លូវសាំហាន់ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ (2)ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក (3)សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ៣ និង៣០ នាទីរសៀល៕

Loading...