ព័ត៌មានជាតិ

First News៖ គ្រោះថ្នាក់ចរាចរណ៍បុកស្លាប់និងរបួស៣នាក់នៅផ្លូវរោងចក្រ ថៃហ្គ័រ

ភ្នំពេញ: តាមសេចក្តីរាយការណ៍បឋម បានឲ្យដឹងថា ខណ:នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើត ដោយមានគេប្រទះឃើញម៉ូតូសង់កូរ៉េមួយគ្រឿងជិះគ្នា៣នាក់ សង្ស័យត្រូវរថយន្តមិនចាំម៉ាកបុក បណ្តាលឲ្យស្លាប់ម្នាក់ និង២នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ចូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង២រសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវថៃហ្គ័រ ឡើងមកខាងស្ពានព្រែកសំរោង ប្រហែល៣០០ម៉ែត្រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតយើងនឹងផ្សាយបន្តទៀត៕

មតិយោបល់