Post News Media ព័ត៌មានជាតិ លទ្ធផលស្រវឹង ...

លទ្ធផលស្រវឹង ជិះធ្លាក់ប្រឡាយស្លាប់ម្សិលមិញ ទើបតែរកឃើញសពថ្ងៃនេះ!

ព្រៃវែង: លោកអធិការស្រុកមេសាង បានប្រាប់ Post News ថា មានករណីបុរសវ័យចំណាស់ម្នាក់ ស្រវឹងជោកខ្លួនជិះម៉ូតូម៉ាកគុបមូល សេ៧០ ពណ៌ទឹកប៊ិចចាស់ ធ្លាក់ចូលក្នុងទឹកទំនប់ព្រែកពន្លៃ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម!
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៦និង២០នាទីល្ងាច ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧ ក្នុងភូមិស្រម៉ ឃុំត្រពាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង។

ជនរងគ្រោះឈ្មោះ មួង ម៉ៅ ភេទប្រុស អាយុ៤៩ឆ្នាំ នៅភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
លុះមកដល់ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០១៧ វេលាម៉ោង៨ព្រឹក កម្លាំងប៉ុស្តិ៍នគរបាលឃុំត្រពាំងស្រែ បានសហការជាមួយបងប្អូនក្រុមគ្រួសារ ចុះរាវរកទើបប្រទះរកឃើញសាកសព។

បច្ចុប្បន្នកម្លាំងជំនាញយើងបានពិនិត្យរួចប្រគល់សាកសពទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...