Post News Media ព័ត៌មានជាតិ បើមិនបានអូន ប...

បើមិនបានអូន បងស៊ូស្លាប់! តូចចិត្តនឹងគូដណ្តឹងនៅអូស្ត្រាលីបាញ់១គ្រាប់បញ្ចប់ជីវិត!

ត្បូងឃ្មុំ: មានហេតុការណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានយកកាំភ្លើងបាញ់សម្លាប់ខ្លួន ព្រោះតែមានវិបត្តិស្នេហ៍។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៧ព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិ​ជ្រៃ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះខាងលើនេះ មានឈ្មោះ ទី ភេទប្រុស អាយុ៣៥ឆ្នាំ ជាអ្នករស់នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ តែបានមកចាំចំការកៅស៊ូឲ្យគេ នៅក្នុងស្រុក​មេមត់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​​​ក្រោយមកក៏មានការខូចចិត្តរឿងស្នេហ៍ ព្រោះតែខូចចិត្តនឹងគូដណ្តឹងនៅអូស្ត្រាលី ដោយបានផឹកស្រាស្រវឹង និងប៉ុនប៉ងសម្លាប់ខ្លួនជាញឹកញាប់ លុះដល់ព្រឹកកើតហេតុក៏លឺសូរសំឡេងបាញ់សម្លាប់ខ្លួនឯង១គ្រាប់ដោយអាវុធម៉ាកAK47 ក្នុងថ្លុកឈាមស្លាប់យ៉ាងរន្ធត់បែបនេះតែម្តង៕

Loading...