Post News Media ព័ត៌មានជាតិ គេចពីគេយកទៅអភ...

គេចពីគេយកទៅអភិរក្ស បែរជាឈ្លក់ទឹកព្រៃងាប់ទៅវិញ

ព្រះសីហនុ: មានករណីសត្វខ្ទីងមួយក្បាល បានរត់គេចពីការប្រមាញ់យកទៅអភិរក្ស បែរជាឈ្លក់ទឹកក្នុងព្រៃងាប់ទៅវិញ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៤ទៀបភ្លឺ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចព្រៃជាំ ក្នុងឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានឲ្យដឹងថា ដំបូងឡើយកាលពីវេលាម៉ោង១២យប់ ក្រុមអភិរក្សសត្វព្រៃ របស់ភ្នំតាម៉ៅ បាន​មកបាញ់សន្លប់ទៅលើសត្វខ្ទីងខាងលើ ក្នុងបំណងយកទៅអភិរក្សទុក ព្រោះជាសត្វជិតផុតពូជ ស្រាប់តែពេលដែលបាញ់នោះ វាបានរត់ចូលទៅក្នុងព្រៃជាំ ប្រហែល៧០០ ទៅ៨០០ម៉ែត្របណ្តាលឲ្យឈ្លក់ងាប់តែម្តង រហូតដល់វេលាម៉ោង៤ទៀបភ្លឺ ទើបស្រង់សត្វខ្ទីងខាងលើ ដាក់លើរថយន្តរបស់ក្រុមអភិរក្សបាន៕

Loading...