ព័ត៌មានជាតិ

ជួញដូរគ្រឿងញៀន មានសុទ្ធតែកាំភ្លើងកែច្នៃនិងដាវសាំម៉ូរ៉ៃ!..

កំពត: នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងជំនាញខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស និងស្រុកដងទង់ បានបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅភូមិឃុំទទុង ស្រុកដងទង់។

ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡូយ ហឿន (ហៅឆ្លូញ) ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិទទឹម ឃុំវត្តអង្គខាងត្បូង ស្រុកបន្ទាយមាស និងដកហូតបានឧបករណ៍សម្រាប់ជក់ថ្នាំញៀន អាវុធកែច្នៃចំនួន២ដើម និងដាវសាំម៉ូរ៉ៃចំនួន១ដើម។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិច្បាប់៕

មតិយោបល់