ព័ត៌មានជាតិ

យីឌុប ធុនធំដឹកឥដ្ឋខ្យល់ កៀរកាមរីបាឡែន ខូចទ្វារម្ខាង!

ភ្នំពេញ: យុវជនម្នាក់ រួមដំណើរមិត្តភក្តិ២នាក់ទៀតបើករថយន្តម៉ាកយីឌុបធុនធំ ដឹកឥដ្ឋខ្យល់ ខ្វះការប្រុងប្រយ័ត្នទៅកៀរថយន្តបាឡែនខូចខាតទ្វារម្ខាង។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវព្រះមុន្នីវង្ស មុខផ្សារទំនើបប៊ីអេស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

មុនកើតហេតុគេឃើញយុវជនម្នាក់រួមដំណើរនិងមិត្តភក្តិ២នាក់ទៀត បើករថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ យីឌុបធុនធំ ពណ៌ទឹកប្រាក់លាយឈាមជ្រូក ពាក់ស្លាកលេខ ព្រះសុីហនុ 3A-2322 ដឹកឥដ្ឋខ្យល់ពេញរថយន្ត បើកបរពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុខាងលើ បានរេចង្កូចទៅកៀរថយន្តបាឡែនមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2W-3407 ជិះដោយស្ត្រីចាស់ក្មេង៣នាក់ស្របទិសដៅគ្នា បណ្តាលឲ្យខូចទ្វារខាងក្រោយខាងឆ្វេងបន្តិចបន្តួច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានឲ្យភាគីទាំងសងខាងសម្របសម្រួសគ្នាដោយខាងភាគីខាងរថយន្តបង្កចេញថ្លៃសំណងជួសជុលថយន្តរងគ្រោះទាំងស្រុងដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

មតិយោបល់