Post News Media ព័ត៌មានជាតិ ហ្នឹងហើយ លឿនព...

ហ្នឹងហើយ លឿនពេក ក្រឡាប់អ៉ីចឹង!

ភ្នំពេញ: យុវជនម្នាក់បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយលឿនពេក មកដល់ជិតប្រឡាយ ក៏បួងចង្កូតឡើងមកវិញមិនទាន់ បណ្តាលឲ្យក្រឡាប់ផ្ងារជើង សំណាងល្អតៃកុងរថយន្តរបួសស្រាល បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១១យប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មុនដំបូងគេឃើញ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ២តោនកន្លះ ពណ៌ស មានស្លាកលេខ ភ្នំពេញ 3D-9175 បើកយ៉ាងលឿនតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត ខណ:មកដល់ ច្រកចូលបញ្ជាការដ្ឋានបញ្ជូនសារជាកន្លែងកើតហេតុ បើកលឿនដោយសារផ្លូវគ្រួសផងនោះ បួងមិនទាន់បណ្តាលឲ្យក្រឡាប់ផ្ងារជើង ដោយមានតៃកុងរថយន្តលូនចេញមកក្រៅរងរបួសស្រាល រួចគេចខ្លួនបាត់ស្រមោល។

ក្រោយមកសមត្ថកិច្ចចុះមកដល់ ក៏ស្ទូចយករថយន្តយកទៅរក្សាទុកដើម្បីដោះស្រាយនៅពេលក្រោយបន្តទៀត៕

Loading...