ព័ត៌មានជាតិ

លេងយ៉ាងហ្នឹងៗ ខ្ទេចគ្មានសល់ទេលោកអើយ!..

ភ្នំពេញ: រថយន្ត២គ្រឿង បើកដោយមិត្តភក្តិនឹងគ្នា បានជិះប្រដេញគ្នាក្នុងល្បឿនលឿន ស្រាប់តែមានរថយន្តកុងតឺន័រឆ្លងកាត់ផ្លូវ ក៏វាក់អឺជាន់ហ្វ្រាំងឈប់ ហើយស្រាប់តែរថយន្តមកពីក្រោយបុកគ្នាពីក្រោយពេញទំហឹង ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង២០នាទីទៀបភ្លឺឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្ត២គ្រឿង មួយរថយន្តហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AN-2081 បើកបរដោយបុរសម្នាក់ ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកនីសាន់ ពណ៌ទឹកប្រាក់ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AP-5413 រថយន្តទាំង២ក៏បានបើករថយន្តប្រដេញគ្នាវ៉ាក់អឺជាមួយកុងទឺន័រ ទើបរថយន្តហាយឡែនឌ័រចាប់ហ្វ្រាំងភ្លាមៗក៏ត្រូវរថយន្តមិត្តភក្តិមួយគ្រឿងទៀតមកបុកពីក្រោយពេញទំហឹងបណ្តាលឲ្យរថយន្តទាំង២ខ្ទេចយ៉ាងដំណំ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុ ហើយម្ចាស់រថយន្តទាំង២ គឺជាមិត្តភក្តិនឹងគ្នា បានទាក់ទងទៅកាន់រថយន្តស្ទូចមកស្ទូចរថយន្តយកទៅធ្វើដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់