ព័ត៌មានជាតិ

គុបជ្រុង បុកគុបមូល របួសធ្ងន់៣នាក់នៅខេត្តតាកែវ

តាកែវ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូគុប២គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលឲ្យភាគីទាំងសងខាង មានគ្នា៣នាក់ រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅ៤និង៣០នាទីទៀបភ្លឺ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រ ៤៩-៥០ ភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។

គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង​រវាងម៉ូតូម៉ាក សេ៩០ ជ្រុង ពណ៌ស្លែ ស្លាកលេខ តាកែវ 1E-6861 បើកបរបុរសម្នាក់ ឌុបស្ត្រីម្នាក់នៅខាងក្រោយ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏បានបុកជាមួយនឹងម៉ូតូសេ៩០ គុបមូល ពណ៌ស្លែ គ្មានស្លាកលេខ ដែលកំពុងបើកបរដោយស្ត្រីម្នាក់ទៀត ក្នុងទិសដៅបញ្ច្រាសទិសគ្នាពេញទំហឹង បណ្តាលឲ្យភាគីទាំងសងខាងមានគ្នា៣នាក់ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ។

ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់