Post News Media ព័ត៌មានជាតិ ជិះម៉ូតូរពឹសជ...

ជិះម៉ូតូរពឹសជើង ធាក់គេផ្តួលរួចជិះរត់ គេតាមទាន់អស់៣៥០០០០រៀលទាំងព្រឹក!

​ភ្នំពេញ: បុរសម្នាក់ បានរងរបួសរលាត់ដៃជើងយ៉ាងដំណំ ក្រោយពីត្រូវប្តីប្រពន្ធមួយគូធ្វើដំណើរដោយម៉ូតូដូចគ្នាជិះមកពីក្រោយវ៉ាក់អើគ្នាក៏បានធាក់ម៉ូតូរបស់ជនរងគ្រោះ បណ្តាលឲ្យដួលនៅនឹងកន្លែង។

ហេតុការណ៍ខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្បែរនឹងកងពលតូចលេខ៧០ ស្ថិតនៅក្នុងភូមិ ព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពសាក្សីដែលឃើញហេតុកាណ៍ជាក់ស្តែង បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនបង្ក២នាក់ប្តីប្រពន្ធបានធ្វើដំណើរដោយម៉ូតូមួយគ្រឿង ស៊េរីឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CJ 4915 បើករបរក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនគួរសម លុះមកចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿងទៀត(រងគ្រោះ)ដែលបើករដោយបុរសម្នាក់ជិះម៉ូតូឌ្រីមសង់ដូចគ្នា ពាក់ស្លាកលេខ ភ្នំពេញ 1H 5454 បានបើកឆ្លងផ្លូវបម្រុងមកទិសដៅស្រប ខណ:ដែលកំពុងឆ្លងជិតផុតទៅហើយក៏បានវ៉ាក់អើជាមួយជនបង្ករួចហើយជនបង្កក៏បានភ្ញាក់ធាក់ជនរងគ្រោះ បណ្តាលឲ្យដួលតែម្តង រងរបួសរលាត់ដៃជើងយ៉ាងដំណំ ភ្លាមៗនោះជនបង្កមិនបានឈប់ឡើយគឺព្យាយាមជិះរត់គេចតែសំណាងបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវជួយដេញតាមឃាត់ខ្លួនជនបង្កបានភ្លាមៗផងដែរ។

ហើយបានរាយការណ៍ទៅសមត្ថកិច្ចប្រចាំមូលដ្ឋានដើម្បីឲ្យជួលអន្តរាគមន៍ ក្រោយពីភាគីទាំងសងខាងសម្របសម្រួលគ្នារួចគឺភាគីបង្កព្រមសងសំណងទៅជនរងគ្រោះចំនួន៣៥០០០០រៀល ដើម្បីបញ្ចប់រឿង៕

Loading...