ព័ត៌មានជាតិ

ឃាត់ខ្លួនខ្មែរនិងជនបរទេស៣នាក់ ដកហូតបានមានទាំងកាំភ្លើង ផាវ និងកញ្ឆា

ព្រះសីហនុ: មានការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ដោយដកហូតបាន កាំភ្លើងជាច្រើនដើម កញ្ឆា រួមនឹងផាវជាច្រើនគ្រាប់ផងដែរ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ​។

ជាលទ្ធផល កម្លាំងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ទី១ឈ្មោះ គឹម សំភោគ​ ភេទប្រុស ​អាយុ៣៥ឆ្នាំ ,ទី២ឈ្មោះ Anton Protas ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិរុស្ស៊ី មុខរបរមិនពិតប្រាកដ និងជនសង្ស័យទី៣ឈ្មោះ ឫទ្ធី ចាន់ធី ភេទប្រុស ​អាយុ៥២ឆ្នាំ​ ត្រូវជាឪពុកក្មេកឈ្មោះ​ គឹម សំភោគ។

រួមទាំងដកហូតវត្ថុតាងមួយចំនួនមាន៖ កាំភ្លើងម៉ាកកាលីបឌូចំនួន ១ដើម , គ្រាប់កាលីបឌូចំនួន ៣៥គ្រាប់ , កាំភ្លើងកែច្នៃចំនួន១ដើម , កាំភ្លើងខ្យល់ចំនួន១ដើម , គ្រាប់AKចំនួន ៧គ្រាប់ , សំបកគ្រាប់កាំភ្លើងកាលីបឌូចំនួន ៣០គ្រាប់, កញ្ឆាក្រៀមមួយចំនួននឹងស្រស់៧១ដើម , បំពង់ជក់កញ្ឆាចំនួន៣ , ជ្រុញសម្រាប់ហាន់កញ្ឆាចំនួន ១ ,ដែកកេះចំនួន១៤ ,ផាវគ្រាប់​ចំនួន ៦៤គ្រាប់ ផងដែរ៕

មតិយោបល់