ព័ត៌មានជាតិ

ជួយស៊ែរ! មានអ្នកបាត់បងប្អូនទេ ប្រទះឃើញសពបុរសម្នាក់ នៅស្រុកស្រែអំបិល!

​កោះកុង: លោកអធិការរងស្រុកស្រែអំបិល បានប្រាប់Post News ថា នៅវេលាម៉ោង៣ និង១០នាទីរសៀល ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងជំនាញអធិការនគរបាលស្រុក បានសហការជាមួយ ពេទ្យស្រុក បានចុះពិនិត្យសាកសព បណ្តែតទឹកនៅចំណុចព្រែកស្រែអំបិល ស្ថិតក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ លង់ទឹកស្លាប់ មិនស្គាល់អត្តសញ្ញាណ។
តាមការត្រួតពិនិត្យ គឺសាកសពមិនមានស្លាកស្នាមអ្វីឡើយគឺ បានលង់ទឹកស្លាប់ ភេទប្រុសអាយុប្រមាណ៣០ឆ្នាំ។

បច្ចុប្បន្នសាកសពត្រូវបានតម្កល់នៅវត្តមាគ៌ាគីរីស្រែអំបិល រង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់