ព័ត៌មានជាតិ

ទ្រង់ទ្រាយធំ! បង្ក្រាប​មុខសញ្ញា​ជន​ជាតិ​ចិន ចាប់ជំរិតបានជាច្រើននាក់ ដកហូតកាំភ្លើងនិងរថយន្តទំនើបជាច្រើនគ្រឿង!

ព្រះសីហនុ: លោកឧត្តម​សេនីយ៍​ទោ ជួន​ ណា​រិន្ទ​ ស្នងការនគរបាល​ខេត្ត​ព្រះសីហនុ បានប្រាប់Post Newsថា មានការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាជនជាតិចិន ចាប់ជំរិតបានជាច្រើននាក់ ដកហូតកាំភ្លើងនិងរថយន្តទំនើបជាច្រើនគ្រឿងផងដែរ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី៨-ទី៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ថិត​នៅ​ផ្ទះជួលមួយកន្លែង​ ក្នុង​បុរីប៊ីអេស ក្រុមទី១ ភូមិ៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ។

លោកបានបញ្ជាក់បន្ថែមថា ​ក្រុម​ជនសង្ស័យ​ទាំងនេះ បាន​រៀប​ផែនការ​យ៉ាង​ល្អិតល្អន់​ តាម​ដាន​ឃ្លាំមើល​ជន​រង​គ្រោះ​ធ្វេី​ដំណើរ​ ពេល​ជនរងគ្រោះ​បេីក​រថយន្ដម៉ាក PORSCHE​ ម្នាក់​ឯង​ មក​ដល់កន្លែង​ស្ងាត់​​ជិត​ស្ថានីយ៍ចម្រុះទឹក​ នៅអូរឈេីទាល់​សង្កាត់​លេខ​៤​ ក្រុម​ជនសង្ស័យ​មាន​គ្នា​ចំនួន​៣​នាក់​ បាន​បេីក​រថយន្ដ​Lexus ស្ទាក់​កៀរ ឲ្យជនរងគ្រោះ​ឈប់​រថយន្ត​ដេីម្បី​សួរ​នាំ​ រួចក៏ដក​កាំភ្លើង​ភ្ជង់​ចាប់​ក្រៀក​ដាក់​ឡាន​សង្កត់​ក្បាល​ចុះ​ក្រោម​ ចង​ដៃ​ដោ​យ​ខ្សែ​រឹត ​(ខ្សែ​ស៊ី​ល​)​ ហេីយ​នាំ​ខ្លួន​យក​មក​បង្ខាំង​ទុក​នៅ​ផ្ទះ​ជួល​ បុរីប៊ីអេស អូរ​ទី​១​ សង្កាត់​លេខ​៤​ ក្រុង​ព្រះសីហនុ។ បន្ទាប់​មក​ពួក​វា​ បាន​ទុក​គ្នា​វា​ ម្នាក់​ឲ្យ​យាម​ជន​រង​គ្រោះ​ រីឯគ្នា​វា​ ២​នាក់​ទៀត​ បាន​បេីក ឡាន​របស់​ជន​រង​គ្រោះ​ម៉ាក​PORSCHE យកទៅ​ផ្លុង​ចោល​នៅ​ បេន​ឡាន​ចាស់​ ជិត​កាំ​កុងត្រូល​។ លុះប្រមាណ​ជិត​២ម៉ោង ក្រោយ​មក​ ក្រុម​ជន​សង្ស័យ​បាន​ទូរសព្ទ​ជំរិត​ ទារ​ប្រាក់​ពី​ប្អូន​ជន​រង​គ្រោះ​ចំនួន​៨​០​ម៉ឺន​ដុល្លារ​។

ជាក់ស្តែងក្នុង​ប្រតិបត្តិ​ការ​នេះ​ដែរ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ​ចំនួន​៣នាក់ ទី១ឈ្មោះ ZHENG RONGMAO ភេទប្រុស ជនជាតិចិន អាយុ២៦ឆ្នាំ , ទី២ឈ្មោះ DAI HONGDA ភេទប្រុស ជនជាតិចិន អាយុ២៣ឆ្នាំ និងទី៣ឈ្មោះ LIN JINPEI ភេទប្រុស ជនជាតិចិន អាយុ២៤ឆ្នាំ និងដកហូតបាន កាំភ្លើងខ្លី​ម៉ាក BERITA STOM ចំនួន១​ដេីម​ មាន​បង់២ មានគ្រាប់ចំនួន១០គ្រាប់,​ កូនកាំបិតចំនួន១, ខ្សែចងរឹត​(ស៊ីល)២ដុំ​, ​ទូរសព្ទដៃ៦គ្រឿង និង​ រថយន្តឡិចស៊ីស RX៣០០​ ចំនួន១គ្រឿង ថែមទាំងរំដោះ​ជនរងគ្រោះ​បានម្នាក់ឈ្មោះ LI FUJIE ភេទប្រុស អាយុ៤៧ឆ្នាំផងដែរ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវីធីច្បាប់បន្តទៀត៕

មតិយោបល់