ព័ត៌មានជាតិ

គោចាស់ ចង់ស៊ីស្មៅខ្ចី មិនទាន់បានសម្រេចផងជាប់ខ្នោះ!

ភ្នំពេញ: នគរបាលខណ្ឌច្បារអំពៅ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប៉ុនប៉ងរំលោភសេពសន្ថវ: កាលពីវេលាម៉ោង១២និង៣០នាទៅ ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០១៧នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ស.ស.ធ.រ ភេទស្រី អាយុ១៦ឆ្នាំ មុខរបរលក់ដូរ។ ចំណែកជនសង្ស័យឈ្មោះ សួន សារ៉េត ភេទ ប្រុស អាយុ២៦ឆ្នាំ មុខរបរគ្មាន ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។

មុនពេលកើតហេតុនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ ម៉ោង១២និង៣០នាទី ជនរងគ្រោះបានត្រឡប់មកពីលក់ដូរនៅផ្សារវិញ រួចក៏ឡើងទៅលើផ្ទះកើតហេតុ ចូលក្នុងបន្ទប់ដូរសម្លៀកបំពាក់ ដោយពុំបានដាក់គន្លឹះទ្វារបន្ទប់ទេ រួចជនសង្ស័យបាន ដើរចូលទៅក្នុងបន្ទប់ ដើម្បីចាប់រំលោភជនរងគ្រោះ ពេលនោះជនរងគ្រោះឃើញក៏ស្រែកឲ្យគេជួយ ជនសង្ស័យក៏រត់ចុះមកក្រោមក៏ត្រូវបានក្រុមគ្រួសារជនរងគ្រោះនាំគ្នាចាប់ជនសង្ស័យបានយកមកប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់តែម្តង៕

មតិយោបល់