ព័ត៌មានជាតិ

ចុះដងទឹក ជំងឺរើឡើង ប្រកាច់លង់ទឹកស្លាប់មួយរំពេច!

តាកែវ: ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីបុរសម្នាក់​ចុះទៅដងទឹក ស្រាប់តែអាការ:ជំងឺរើឡើង បណ្តាលឲ្យលង់ទឹកស្លាប់តែម្តង។​​

ករណីនេះបានកើតឡើងនៅវេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី១០​ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រពាំងស្តុក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ បៃ សុខាន់ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។

មូលហេតុដែលបណ្តាលឲ្យបុរសខាងលើលង់ទឹកស្លាប់ ដោយសារតែជនរងគ្រោះមានជំងឺប្រកាច់ ហើយបានចុះទៅដងទឹកល្បើក ពេលបងប្អូន ឪពុកម្តាយទៅច្រូតស្រូវអស់ពីផ្ទះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់