Post News Media ព័ត៌មានជាតិ អ្នកខណ្ឌសែនសុ...

អ្នកខណ្ឌសែនសុខ ដែលកំពុងដាច់ភ្លើង បន្តិចទៀតភ្លើងមកវិញហើយ!

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅវេលាម៉ោង១និង៥៥នាទីរសៀល អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី៥(GS5-F13) ដើម្បីឲ្យក្រុមការងារធ្វើការរំកិលបង្គោលបណ្តាញតង់ស្យុងមធ្យម(MV)១ដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅ៖ (1)ផ្លូវលេខ១១១៥ ផ្លូវលេខ១០១១ ផ្លូវលេខ២៩៩ និងផ្លូវសាលា(IU) ភូមិពោងពាយ ភូមិភ្នំពេញថ្មី និងភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៣រសៀល៕

Loading...