Post News Media ព័ត៌មានជាតិ លទ្ធផលអ្នកជិះ...

លទ្ធផលអ្នកជិះលឿន! មួល១០០ៗ ម៉ាំងខ្ពោក បាត់មាត់ឈឹង!

ស្ទឹងត្រែង: បុរសម្នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយពីបានជិះម៉ូតូក្នុងល្បឿនលឿន រួចដួលស្លាប់ដោយខ្លួនឯង។

ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចប្រឡាយខ្លុង ផ្លូវជាតិលេខ៩ ភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ ឡា ប៊ុនស៊ីម ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ ក្នុងទិសដៅពីកើតទៅលិចដោយល្បឿនលឿន លុះដល់ចំណុចកើតហេតុ ក៏ដួលបោកក្បាលស្លាប់ភ្លាមៗតែម្តង។

បច្ចុប្បន្នសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Loading...