Post News Media ព័ត៌មានជាតិ ឈ្លោះគ្នាតិចត...

ឈ្លោះគ្នាតិចតួច ទាញប៉័ងតោដេញកាប់ ជាប់ខ្នោះបានសម្រេច!

ភ្នំពេញ: លោកអនុសេនីយ៍ទោ ឯម ភារី នាយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ៣ បានប្រាប់ Post News ថា ឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពយកកាំបិតប៉័ងតោដេញកាប់គេ។

ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨ និង៥៥នាទីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល ផ្លូវលំ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ចាន់ ជឿន អាយុ៣៥ ឆ្នាំ មុខរបរ កម្មករលីស៊ីម៉ងត៍ ស្នាក់នៅកន្លែងកើតហេតុ។ ចំណែកជនរងគ្រោះមានឈ្មោះ សោម សាវឿន ហៅម៉ាប់ អាយុ ២៩ ឆ្នាំ មុខរបរ ជាមន្ដ្រីយោធា មានទីលំផ្ទះគ្មានលេខភូមិឫស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុ ជនរងគ្រោះអង្គុយហូបបាយជាមួយគ្រួសារ ស្រាប់តែលេចមុខជនសង្ស័យក្នុងសភាពស្រវឹងស្រា ដោយសារជនរងគ្រោះធ្លាប់មានទំនាស់ជាមួយជនសង្ស័យ បានយកកាំបិតប៉័ងតោដងដែក១ដើម កាប់លើជនរងគ្រោះ ខណ:ដែលជនរងគ្រោះបានក្រឡេកឃើញទាន់ក៏រត់គេចខ្លួនមកក្រៅផ្ទះ។ ភ្លាមៗនោះជនសង្ស័យបានដើរទៅបន្ទប់បាត់ លុះដល់ព្រឹកឡើងគ្រួសារជនរងគ្រោះបានឃើញជនសង្ស័យដើរនៅមុខផ្ទះកើតហេតុក៏ត្រូវធ្វើការឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្ដង។

ក្រោយពេលប្រគល់ឲ្យសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

Loading...