Post News Media ព័ត៌មានជាតិ ថ្លើមធំមែន! ច...

ថ្លើមធំមែន! ចូលកាច់សោ.កម៉ូតូគេដល់ក្នុងបន្ទប់ មានអីទ្រោមខ្លួន

​ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានបងប្អូនប្រជាពលរដ្ឋចាប់ស្វាគមន៍មួយដៃ មួយជើង ហើមភ្នែកលឹប ចំណែកបក្ខពួក២នាក់ទៀតរត់គេចខ្លួនបាត់ បន្ទាប់ពី ចូលទៅធ្វើសកម្មភាពលួចកាច់សោ.កម៉ូតូដល់ក្នុងបន្ទប់ កាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានម្នាក់ឈ្មោះ អ៊ុក ចាន់ប៊ុនដារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំ នៅភូមិ៧ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះ ឈ្មោះ ង៉ែត សារឿន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះកើតហេតុ ។ រីឯម៉ូតូដែលជនសង្ស័យលួចមិនបានសម្រេច ម៉ាក ស៊ុយហ្ស៊ុយគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1DO-7270។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ ម៉ូតូដាក់ទុកដល់ក្នុងបន្ទប់ ចាក់សោ.ក ត្រឹមត្រូវ ហើយរវល់ចេញហូបបាយនៅខាងក្រោយ លុះពេលចេញមកវិញ ក៏ឃើញជនសង្ស័យកំពុងតែអូសម៉ូតូចេញ ក៏ស្រែកឆោឡោ ថាចោរៗផ្អើលប្រជាពលរដ្ឋក្នុងភូមិ ក៏នាំគ្នាដេញចាប់ជនសង្ស័យ រត់គេចរហូតទៅដល់ទីស្នាក់ការភូមិ ទើបដេញតាមទាន់ ចាប់បានម្នាក់ ពលរដ្ឋស្វាគមន៍វាយទ្រោមខ្លួន ហើយប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ ចំណែក២នាក់ទៀត បើកម៉ូតូគេចខ្លួនបាត់ស្រមោល។

ជនសង្ស័យ ក្រោយពីពលរដ្ឋចាប់ខ្លួនបាន នាំទៅសាកសួរនៅប៉ុស្តិ៍កាកាប២ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញចាត់ការបន្តទៅតាមនីតិវិធី៕

Loading...