ព័ត៌មានជាតិ

រកឃើញសាច់មាន់ នំខូចគុណភាព និងពងមាន់ស្អុយជាច្រើនគ្រាប់ ដែលបង្កប់នាំចូលមកកម្ពុជា!

បាត់ដំបង: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៩​ ខែធ្នូ​ ឆ្នាំ២០១៧ សាខាកាំកុងត្រូលខេត្តបាត់ដំបងបានធ្វើការត្រួតពិនិត្យទំនិញនាំចូល ពីប្រទេសថៃ នៅមាត់ច្រកអូររំដួលដេាយស្ទាក់ ដកហូតបាន សាច់មាន់ ខូចគុណភាពចំនួន ១៥០ គីឡូក្រាម, នំខូចគុណភាពចម្រុះចំនួន៤៥ គីឡូក្រាម និងពងមាន់ស្អុយចំនួន ១០០គ្រាប់ ដែលបង្កប់ ក្នុងរទេះដឹកបន្លែ-ផ្លែឈើ និងបានយកទៅដុតកម្ទេចចេាល ភ្លាមៗ ដេាយមានការចូលរួមពីគ្រប់ស្ថាបន័រួមមាន គយ ប៉ូលិស និងស្នាក់ការ ផងដែរ៕

មតិយោបល់