Post News Media ព័ត៌មានជាតិ (មានវីដេអូ)៖ ...

(មានវីដេអូ)៖ ទៅច្រូតស្រូវមួយភ្លែត មកវិញភ្លើងឆេះផ្ទះគ្មានសល់!

កំពង់ធំ: លោកស្នងការរងទទួលផែនអគ្គិភ័យនៃស្នងការនគរបាលខេត្តកំពង់ធំ បានប្រាប់ Post News ថា មានករណីឆេះផ្ទះប្រជាពលរដ្ឋអស់១ខ្នងទាំងស្រុង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១២និង៣៦នាទីរសៀល ថ្ងៃទី៩ ខែ ធ្នូ ឆ្នាំ២០១៧ នៅភូមិបាក់ស្នាក្រោម ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ម្ចាស់ផ្ទះឈ្មោះ ម៉ៅ ជៀប ភេទប្រុស អាយុ៣៣ឆ្នាំ ប្រពន្ធឈ្មោះ ចូវ អ៊ីន អាយុ៣៥ឆ្នាំ។ ផ្ទះទំហំ៧ម៉ែត្រគុណ៩ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង សម្ភារ:មាន ម៉ូតូម៉ាក វ៉េវ ១គ្រឿង,ម៉ាស៊ីនបាញ់ថ្នាំស្រូវ១គ្រឿង,រណាយន្តអារឈើ១គ្រឿង,ស្រូវ ១០បេ និងគំនរឈើក្រោមផ្ទះក្រោមចំនួន២គីប។
ប្រើប្រាស់អស់ទឹកចំនួន០១ ឡានស្មើ ០៥ម៉ែត្រគុប

មូលហេតុមកពីការធ្វេសប្រហែសដាំស្ល រួចមិនបានពន្លត់ភ្លើងចង្រ្កានបិទទ្វារផ្ទះទៅច្រូតស្រូវ។ ករណីនេះមិនមានរងរបួសនិងមិនរាលដាលផ្ទះអ្នកជិតខាងនោះទេ។ ក្នុងការបាញ់ពន្លត់ប្រើប្រាស់អស់ទឹកចំនួន១ឡាន៕

Loading...