Post News Media ព័ត៌មានជាតិ Update៖ រន្ធត...

Update៖ រន្ធត់ណាស់! បែកក្បាលស្លាប់ម្នាក់ និងបាក់ជើងម្នាក់ នៅស្រុកជើងព្រៃ!

កំពង់ចាម: លោកអធិការរងស្រុកជើងព្រៃ ទទួលផ្នែកចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តមិនស្គាល់បុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់ និងស្រីម្នាក់រងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៧ ចន្លោះគីឡូម៉ែតលេខ៧៩-៨០ ភូមិត្រពាំងត្មាត ឃុំស្រម៉ត ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

រថយន្តមិនស្គាល់ម៉ាកបើកពីទិសខាងកើតទៅទិសខាងលិចបុកម៉ូតូម៉ាកស្មាស់ ពាក់ស្លាកលេខ ភ្នំពេញ1L. 7332 បើកបរដោយឈ្មោះ ទូច ផូ ភេទប្រុស អាយុ៣៨ឆ្នាំ ទីលំនៅភូមិស្តុកអន្លង់ ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម(ស្លាប់) និងឈ្មោះ ទូច ធា អាយុ៣៧ឆ្នាំ អ្នករួមដំណើរពីក្រោយរងរបួសធ្ងន់។
មូលហេតុករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីរថយន្ដបើកមិនប្រកាន់ស្តាំ បណ្តាលឲ្យទៅបុកម៉ូតូតែម្តង។
ក្រោយពេលកើតហេតុរថយន្តបង្កបានបើកគេចចេញពីកន្លែងកើតហេតុបាត់ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ៕

Loading...