Post News Media ព័ត៌មានជាតិ នៅក្មេងណាស់ ល...

នៅក្មេងណាស់ លួចប្រើប្រាស់គ្រឿងញៀននៅការដ្ឋានសំណង់ក្រុមហ៊ុន KPCCទៀត!

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌ៧មករា បានធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើប្រាស់គ្រឿងញៀននៅការដ្ឋានសំណង់ កាលពីវេលាម៉ោង៧និង៣០ នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៧ នៅការដ្ឋានសំណង់ក្រុមហ៊ុន KPCC ទីតាំងលេខ១៨២ ផ្លូវ២១៧ ភូមិ៩ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យដែលប្រើប្រាស់គ្រឿងញៀននេះមានឈ្មោះ ថោង រតនា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរទិញអេតចាយ ស្នាក់នៅក្នុងសាលាគរុកោសល្យ ផ្លូវប៉ាស្ទ័រ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់ ៕

Loading...