ព័ត៌មានជាតិ

ត្រឹម៥០ដុល្លារសោះ រត់ដែរ!

ភ្នំពេញ: ជនជាតិចិនម្នាក់ បើករថយន្តឡិចស៊ីRX300 បានបុកយុវជន២នាក់កំពុងជិះម៉ូតូត្រង់ចំណុចផ្លូវបែកជា៥ ធ្វើឲ្យយុវជន២នាក់នោះរងរបួសស្រាល ចំណែកឯម៉ូតូរងការខូចខាតបន្តិចបន្តួច ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ៣០១៧ ស្ថិតនៅត្រង់ចំណុចផ្លូវបែកជា៥ ក្រោយវត្តមហាមន្រ្តី ផ្លូវ២៨៤ កែងផ្លូវ ១៩៣ សង្កាត់អូឡាំពិក ខណ្ឌចម្ការមន រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញយុវជន២នាក់ជិះម៉ូតូគុប ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1A-8790 បើកតាមបណ្តោយផ្លូវ ១៧៣ លុះមកដល់ចំណុចកើតហេតុត្រង់ចំណុចផ្លូវបែកជា៥ ក្រោយវត្តមហាមន្រ្តី ស្រាប់តែមានរថយន្តឡិចស៊ីសមួយគ្រឿង ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AG-4467 បើកបរដោយបុរសម្នាក់ជាជនជាតិចិនបើកតាមបណ្តោយផ្លូវ ២៨៤ ស្រាប់តែបុកម៉ូតូយុវជន២នាក់ដួលហើយព្យាយាមបើករត់គេច តែត្រូវសមត្ថកិច្ចល្បាតឃើញក៏បានដេញរថយន្តនោះឲ្យឈប់ដោះស្រាយបាននៅត្រង់ចំណុចផ្លូវ ៣៥៨កែង១៩៣ ។

ដោយមិនចង់មានរឿងវែងឆ្ងាយ អ្នកបើករថយន្តបង្ក យល់ព្រមសងសំណងទៅឲ្យជនរងគ្រោះចំនួន៥០ដុល្លារ ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ ៕

មតិយោបល់