Post News Media ព័ត៌មានជាតិ ម៉ាហ្វៀររាត្រ...

ម៉ាហ្វៀររាត្រី ជិះម៉ូតូនិងរថយន្តជាច្រើនគ្រឿងមកកៀររថយន្ត ធុនត្រា ស្លាកលេខភ្នំពេញ2AM-0688 វាយគេបែកក្បាល រួចរត់អស់!

ភ្នំពេញ: បុរសម្នាក់បានរងរបួសបែកក្បាលហូរឈាមស្រោចពេញខ្លួន ខណ:ដែលជិះរថយន្តស៊េរីទំនើបមួយគ្រឿង ចេញពីហាងផឹកស៊ីកន្លែងបំណងបើករថយន្តត្រឡប់ទៅផ្ទះវិញ ក៏ត្រូវជនសង្ស័យជាច្រើននាក់ បើកម៉ូតូដេញកៀរឲ្យឈប់ រួចទាញដុំថ្ម ជើងឆ័ត្រ គប់ទៅលើរថយន្តនិងវាយម្ចាស់រថយន្តរងបួសបែកក្បាល មិនដឹងមូលហេតុ។

ហេតុការណ៍នេះ ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅម៉ោង១០និង៤០នាទី យប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៧១ មុខក្រុមហ៊ុនតេលា ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីមិត្តភក្តិជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបើករថយន្តមួយគ្រឿងម៉ាកធុនត្រា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AM-0688 បានបើកចេញពីហាងផឹកស៊ីមួយកន្លែង នៅម្តុំផ្លូវ២០០៤ បំណងបើកត្រឡប់មកផ្ទះវិញ បើកពីលិចទៅកើត លុះមកដល់ផ្លូវ២៧១ បានបត់ឆ្វេងដៃបានប្រមាណជាង១០០ម៉ែត្រ ចំណុចកើតខាងលើស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមាន រថយន្ត១គ្រឿង និងម៉ូតូប្រមាណ៤ទៅ៥គ្រឿងទៀត បានជិះមកពីក្រោយបានកៀរថយន្តជនរងគ្រោះឲ្យឈប់ភ្លាមៗ លុះពេលជនរងគ្រោះឈប់និងសួរថាមានរឿងអី ស្រាប់តែយកដងឆត្រ័និងដុំថ្មគុបលើរថយន្ត បណ្តាលឲ្យបែកកញ្ចក់ខាងក្រោយ និងទ្វារខាងស្តាំខ្ទេចខ្ទី រួចបានវាយម្ចាស់រថយន្តបែកក្បាលហូរឈាមស្រោចពេញខ្លួន ហើយក៏ប្រញាប់នាំគ្នារត់គេចខ្លួនបាត់អស់តែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ចឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹងដែរ តែជនរងគ្រោះមិនទៅបានបើករថយន្តចេញទៅបាត់៕

Loading...