ព័ត៌មានជាតិ

លឿនប៉ះលឿន! មានអីខ្ទេចទាំង២គ្រឿង

ភ្នំពេញ: បុរសម្នាក់បើកតាក់ស៊ីក្រហមមួយគ្រឿងបម្រុងទៅយកម៉ូយស្រាប់តែវ៉ាក់អឺគ្នាជាមួយម៉ូតូឌ្រីមសង់សេ១២៥មួយគ្រឿង គេចម៉ូតូបណ្តាលឲ្យរេចង្កូតទៅបុកទ្រូងផ្លូវរីឯម៉ូតូវិញគេចរថយន្តបណ្តាលឲ្យដួលបាក់ក្របាំងម៉ូតូហើយរងរបួសស្រាល ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង៣ និង៣០នាទីយប់ ឈានចូលថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២៦៨ សង្កាត់ ចតុមុខ ខណ្ឌ ដូនពេញ នៅត្រង់រង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តតាក់ស៊ីម៉ែត្រក្រហមមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AM-2117 បើកបរដោយបុរសម្នាក់បម្រុងទៅយកភ្ញៀវ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GA-5736 បើកបរដោយយុវជនម្នាក់លុះមកដល់ចំណុចកើតហេតុក៏វ៉ាក់អឺគ្នាល្បឿនកំពុងតែលឿនទាំងសងខាង រថយន្តតាក់ស៊ីក៏គេចម៉ូតូទៅបុកខឿនផ្លូវបណ្តាលឲ្យខ្ទេចរថយន្ត រីឯខាងម៉ូតូក៏គេចរថយន្តបានដួលអូសបណ្តាលឲ្យរងរបួសស្រាលហើយម៉ូតូបែកកាបាំង ។

ក្រោយពេលកើតហេតុសម្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុហើយបានទាក់ទងទៅសម្ថកិច្ចជំនាញឲ្យមកធ្វើការវាស់វែងយករថយន្តនឹងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធីច្បាប់៕

មតិយោបល់