ព័ត៌មានជាតិ

អាសូរ! ប្រពន្ធបានត្រឹមតែអង្គុយមើលសពប្តី!..

​កំពត: លោកវរសេនីយ៍ត្រី ជា ភីរ៉ា អធិការរងស្រុកទឹកឈូ ទទួលផ្នែកចរាចរណ៍ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូបុកគូទរថយន្ត បណ្តាលឲ្យភាគីខាងម៉ូតូស្លាប់យ៉ាងអាណោចអាធ័ម។ ចំណែកភាគីខាងរថយន្តបានគេចខ្លួនបាត់ភ្លាមៗតែម្តង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៣៣ ភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។

ជនរងគ្រោះមានឈ្មោះ ពុទ្ធ សំអឿន ភេទប្រុស អាយុ២៩ឆ្នាំ បើកម៉ូតូម៉ាកស្មាសរ៉េវ៉ូ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1AB-3686
មានប្រពន្ធនិងកូនម្នាក់ ស្នាក់នៅភូមិថ្មី សង្កាត់ព្រែកធំ ក្រុងកែប ខេត្តកែប។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ។
ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់