Post News Media ព័ត៌មានជាតិ បែកថ្នាំ! បញ្...

បែកថ្នាំ! បញ្ចេញក្បាច់គុណពេលយប់ ព្រឹកឡើងផ្តាច់ជីវិត!

​ប៉ៃលិន: ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើង បន្ទាប់ពីប្រទះឃើញបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៤និង១៥នាទីទៀបភ្លឺ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅត្រង់ចំណុចខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនរងគ្រោះមានឈ្មោះ សេត ដួង ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុដែលបង្កឲ្យជនរងគ្រោះធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯង គឺបណ្តាលមកពីជនរងគ្រោះបានប្រើប្រាស់ថ្នាំញៀនហួសកម្រិត ព្រមទាំងបែកថ្នាំផងដែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...