Post News Media ព័ត៌មានជាតិ Update៖ មន្ត្...

Update៖ មន្ត្រីអង្គរក្សម្នាក់ ត្រូវរថយន្តដឹកដីបុកស្លាប់យ៉ាងរន្ធត់

ភ្នំពេញ: បុរសម្នាក់ជាអង្គរក្សជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវរថយន្តដឹកដីកិនអូសជាច្រើនម៉ែត្រ បណ្តាលឲ្យស្លាប់នៅខាងក្រោមរថយន្តយ៉ាងអាណោចអាធ័ម។

ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង៩ និង៥៥ នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ២០អា ភូមិគងណយសង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ យូ ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ អង្គរក្ស ស្នាក់នៅភូមិព្រៃរបង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរម៉ូតូម៉ាក និច ពណ៌ទឹកប្រាក់ មានស្លាកលេខ1E-9888 ពីលិចទៅកើតតែម្នាក់ឯង។

អ្នកបើកបររថយន្តបង្កមានឈ្មោះ សយ ពិសី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ អ្នកបើកបរ ស្នាក់នៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បើកបររថយន្តដឹកដីម៉ាក ហ៊ីណូ ពណ៌ស មានស្លាកលេខ ចង្កូតស្តាំ PP ១៦១២ បើកបរក្នុងទិសទៅស្របគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា គាត់បានឃើញរថយន្តនិងម៉ូតូធ្វើដំណើរតាមផ្លូវលេខ២០អា ទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុបានឃើញម៉ូតូម៉ាកនិច បើកពីខាងក្រោយហើយបានវ៉ារថយន្តដែលនៅខាងមុខដោយមិនផុតក៏មានរថយន្តមួយគ្រឿងទៀតមកបញ្ច្រាសបាំង ក៏មកវ៉ានៅខាងស្តាំវិញ ហើយពេលនោះទំនងដូចជារអិលបានដួលម៉ូតូនោះចូលក្រោមរថយន្តបណ្តាលឲ្យកិនអូសជាង១០ម៉ែត្រធ្វើឲ្យរថយន្តនោះរអិលកង់ត្រឡប់មកក្រោយវិញ រីឯមនុស្សត្រូវថយន្តនោះកិនខ្ទេច បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែង ពេលនោះអ្នកបើកបរបានបើកទ្វារបម្រុងរត់ ត្រូវសមត្ថកិច្ចមូលដ្ឋានដេញចាប់បានយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលគងណយដើម្បីសាកសួរ។

ក្រោយពីកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌដង្កោ សហការជាមួយនិងចរាចរណ៍រាជធានីភ្នំពេញ ចុះមកវាស់វែងហើយបានយកម៉ូតូរថយន្តនិងអ្នកបើកបរទៅកាន់ការិយាល័យនគរបានចរាចរណ៍ជើងគោគរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ។

ចំណែកសពត្រូវបានសមត្ថកិច្ចបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...