Post News Media ព័ត៌មានជាតិ ហាយលែនឌ័រ​​បុ...

ហាយលែនឌ័រ​​បុកក្មេងស្រីម្នាក់ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម!

ព្រៃវែង: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង រវាងរថយន្តបើកបុកក្មេងស្រីថ្មើរជើងម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥និង៥នាទីល្ងាច ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតលើផ្លូវគ្រួសក្រហម ត្រង់ចំណុចមុខផ្ទះឈ្មោះ ផាន់ សុខ ភេទប្រុស អាយុ៥៦ឆ្នាំ ស្នាក់នៅភូមិអង្រ្គងទី២ ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ ឆេន ដាលីន ភេទស្រី អាយុ៨ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។ ចំណែកជនបង្ក ឈ្មោះ ឡង បូរិត ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិរើលក្រោម ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AM-5286។

ក្រោយកើតហេតុ ជនបង្កបានព្យាយាមបើកគេចខ្លួន តែត្រូវកម្លាំងជំនាញនគរបាលស្រុកកំចាយមារ ឃាត់ខ្លួនបានភ្លាមៗតែម្តង។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...