ព័ត៌មានជាតិ

ប៉ងចង.ក​ជាច្រើនលើក ​ចុងក្រោយស្លាប់បានសម្រេច!..

តាកែវ: បុរសម្នាក់ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅខាងលិចផ្ទះទៅនឹងខ្សែគោ ប្រវែង១.៤ម៉ែត្រ ស្ថិតលើសសរផ្ទះ បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតក្នុងភូមិច្បារមន ឃុំកុមារាជា ស្រុបាទី ខេត្តតាកែវ។

ជនរងគ្រោះមានឈ្មោះ សោម សុផា ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិឃុំកើតហេតុ។

មូលហេតុដែលបង្កឲ្យ ជនរងគ្រោះធើ្វអត្តឃាតចងកសម្លាប់ខ្លួន បណ្តាលមកជនរងគ្រោះធ្លាប់មានជំងឺសរសៃប្រសាទ ហើយរូបគេតែងព្យាយាមចងកជាញឹកញាប់តែមិនសម្រេចដោយក្រុមគ្រួសារនិងសាច់ញាតិ បានជួយសង្រ្គោះទាន់ពេល។លុះមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានធើ្វអត្តឃាតចងកសម្លាប់ខ្លួនឯងបានសម្រេច បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យសាកសព រួចសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន។ ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់