ព័ត៌មានជាតិ

ចេញទៅច្រូតស្រូវមួយភ្លែត មកវិញភ្លើងឆេះខ្ទេច!

កំពត: អគ្គិភ័យមួយបានឆេះផ្ទះប្រជាពលរដ្ឋមួយខ្នងអស់ទាំងស្រុង ខណ:ដែលម្ចាស់មិននៅ នាំគ្នាចេញទៅច្រូតស្រូវ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ក្នុង​ភូមិចាក់ជ្រុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត ។

ម្ចាស់ផ្ទះកើតហេតុខាងលើ មានឈ្មោះ ទេព អូន ភេទប្រុស អាយុ៤៩ឆ្នាំ និងមានប្រពន្ធឈ្មោះ ម៉ី វណ្ណ អាយុ៤២ឆ្នាំ មានកូនចំនួន៤នាក់ក្នុងបន្ទុកគ្រួសារ។

សមត្ថកិច្ចបានឲ្យដឹងថា អគ្គិភ័យនេះ ឆាបឆេះអស់ ម៉ាស៊ីនកិនស្រូវ១គ្រឿង, គោយន្ត១គ្រឿង, លុយខ្មែរចំនួន២លានរៀល, មាសចំនួន៥ហ៊ុន ,អត្តសញ្ញាណប័ណ្ណ ៤សន្លឹក ,ប្លង់ដី រួមនឹង សៀវភៅគ្រួសារផងដែរ ដែលបណ្តាលមកការទុស្សេខ្សែភ្លើង៕

មតិយោបល់