ព័ត៌មានជាតិ

Update៖ រថយន្តបែកកង់ ក្រឡាប់ផ្ងារជើង ស្លាប់និងរបួសធ្ងន់២នាក់នៅកំពត

កំពត: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿង បានបែកកង់ក្រឡាប់​ផ្ងារជើង បណ្តាលឲ្យមនុស្សចំនួន២នាក់ ស្លាប់និងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោ​ង៩និង១០នាទីព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧​ ស្ថិតលើកំណាត់ផ្លូវលេខ៣ ចន្លោះគីឡួម៉ែត្រលេខ១១១-១១២ ភូមិព្រេច ឃុំបឹងនិមល ស្រុកឈូ ខេត្តកំពត។

ជនរងគ្រោះមានឈ្មោះ​​ ឆែម ពិវិន ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិបូសវែង ឃុំសាលាវិស័យ ស្រុកប្រាសាទបាលាំង ខេត្តកំពង់ធំ និងអ្នករួមដំណើរម្នាក់ឈ្មោះ កុច គីម​ ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ (រងរបួសធ្ងន់)។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក និងប្រគល់សាកសពឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់