ព័ត៌មានជាតិ

ហ៊ីយ៉ាន់ដាយ បុកម៉ូតូMSX បណ្តាលឲ្យរបួសធ្ងន់ម្នាក់ នៅស្រុកព្រៃនប់!

ព្រះសីហនុ: កាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តបើកបុកម៉ូតូ បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២០២-២០៣ ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ជនរងគ្រោះមានឈ្មោះ ហ៊ុយ លីហ៊ាង ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅស្រុកស្រែអំបិល ខេត្តកោះកុង បើកម៉ូតូ១គ្រឿង ម៉ាកហុងដាMSX ពណ៌ខ្មៅ គ្មានស្លាកលេខ។ ចំណែកជនបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ បើករថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 3A-4597។

មុនពេលកើតហេតុ ភាគីទាំងពីរបានធ្វើដំណើរ បញ្រ្ចាសទិសគ្នា លុះមកដល់ចំណុចកើតហេតុ ភាគីខាងរថយន្តជ្រុលចង្កូតមកបុកម៉ូតូជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់ រួចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យនៅភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំវត្ថុតាងទាំងពីរមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕

មតិយោបល់