Post News Media ព័ត៌មានជាតិ ប្តូរអាជីព ជា...

ប្តូរអាជីព ជាប់ខ្នោះ!

ភ្នំពេញ: ជនសង្ស័យម្នាក់ ទំនងជាមុខរបរនេសាទត្រីមិនសូវកាក់កប បែកគំនិតទៅរកស៊ីជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងមានសមត្ថកិច្ចចាប់ឃាត់ខ្លួន និងដកហូតថ្នាំញៀនបានចំនួន១កញ្ចប់ធំល្មម ខណ:ដែលរូបគេកំពុងតែឈរធ្វើសកម្មភាពចែកចាយជាក់ស្តែង។

ការឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង ១ និង ៣០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចមុខដីឡូតិ៍គ្មានលេខ (ច្រាំងទន្លេ) ភូមិដើមចាន់ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលម្នាក់បានឲ្យដឹងថា បុរសជាជនសង្ស័យដែលបានឃាត់ខ្លួននេះមានឈ្មោះ ត្រេះ ហៀក ជនជាតិខ្មែរឥស្លាម អាយុ ២៩ឆ្នាំ មុខរបរនេសាទត្រី ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបបាលច្បារអំពៅទី២ បានធ្វើការដើរល្បាតនៅក្នុងមូលដ្ឋានរបស់ខ្លួន លុះមកដល់ចំណុចខាងលើក៏បានប្រទះឃើញបុរសជាជនសង្ស័យម្នាក់ក៏ពុងតែឈរធ្វើសកម្មភាពចែកចាយថ្នាំញៀនជាក់ស្តែងក៏ចាប់ឃាត់ខ្លួននិងដកហូតថ្នាំញៀនបានចំនួន ១កញ្ចប់ធំល្មមផងដែរ។

ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បានចាប់នាំខ្លួនបុរសជាជនសង្ស័យជាជនជាតិខ្មែរឥស្លាមម្នាក់ខាងលើ រួមទាំងថ្នាំញៀនចំនួន ១កញ្ចប់ធំល្មមជាវត្ថុតាង នាំមកកាន់នគរបាលប៉ុស្តិ៍ច្បារអំពៅទី២ ដើម្បីធ្វើកំណត់ហេតុនិងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅចាត់ការទៅតាមផ្លូវច្បាប់ជាបន្តទៅទៀត៕

Loading...