Post News Media ព័ត៌មានជាតិ ជិះម៉ូតូគេចពី...

ជិះម៉ូតូគេចពីរថយន្តបើកប្រជែងគ្នា ​៣នាក់ប្តីប្រពន្ធនិងកូនរបួសធ្ងន់!

កំពង់ឆ្នាំង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយម៉ូតូជិះគេចរថយន្ត២គ្រឿងបើកប្រជែងគ្នា បណ្តាលឲ្យបុរសជាប្តីបាក់ជើងខាងឆ្វេងប្រពន្ធនឹងកូនរងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតត្រង់ចំណុចស្ពានស្រះអង្គាម ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូឌុបគ្នា៣នាក់ប្រពន្ធនឹងកូន ពីលិចទៅកើតលុះមកដល់ចំណុចខាងលើ ក៏បានវ៉ាក់អឺជាមួយរថយន្ត២គ្រឿង បើកបរប្រជែងគ្នា បន្ទាប់មកជនរងគ្រោះឃើញដូច្នេះក៏ជិះគេច បណ្តាលឲ្យរអិលដួលបោកទៅនិងចិញ្ចើមផ្លូវ បណ្ដាលឲ្យបុរសជាប្តីបាក់ជើងខាងឆ្វេងប្រពន្ធនឹងកូនរងរបួសធ្ងន់តែម្តង។

ក្រោយពីកើតហេតុ ត្រូវបានអ្នកធ្វើដំណើរ ជួយដឹកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យអង្អែកខេត្តកំពង់ឆ្នាំង៕

Loading...